គន្លឹះ ៤យ៉ាង អំពី​ជំនួញ គេមិនដែលប្រាប់អ្នក


បើអ្នកហ៊ានចាប់ផ្តើមធ្វើជំនួញ ឬធ្វើអាជីវកម្ម អ្នកត្រូវត្រៀមរកដំណោះស្រាយ លើបញ្ហានានា ដែលអាចកើតមានឡើង ជាយថាហេតុ។ បញ្ហាអាចកើតឡើងបាន គ្រប់ពេលវេលាទាំងអស់ ក្នុងកំឡុងពេលធ្វើអាជិវកម្ម។

បើអ្នកហ៊ានប្រថុយ និងជំនៈលើឧបសគ្គ នោះអ្នកនិងទទួលបាន ជោគជ័យជាមិនខាន ព្រោះគ្មានជោគជ័យណា ដែលមិនជួបភាព បរាជ័យនោះឡើយ។

ខាងក្រោមនេះ ជាមេរៀនសំខាន់ៗ ៤យ៉ាង ដែលអ្នកគួរស្វែងយល់៖

១. ប្រសិនជាអ្នកមិនទៅមុខទេ អ្នកគឺដើរថយក្រោយ៖ ពិភពលោកដើរលឿនណាស់ ហើយគ្មានអ្វី ដែលនៅស្ងៀមនោះទេ។ អ្នកត្រូវជំរុញខ្លួនឯងឲ្យទៅមុន បើមិនអ៊ីចឹងទែ អ្នកនឹងដើរថយក្រោយ។

២. មនុស្សមួយចំនួននឹងមិនពេញចិត្តនឹងអ្នក៖ ទោះបីជាអ្នកមិនចង់មានសត្រូវ ជាមួយនឹងអ្នកដទៃ ប៉ុន្តែការពិតវានៅតែមាន មនុស្សមួយចំនួនមិនពេញចិត្តនឹងអ្នក។ ប្រសិនជាអ្នកជួបមនុស្សប្រភេទនេះ បំភ្លេចពួកគាត់រួចបន្តដំណើរទៅមុខ។

៣. អាទិភាពរបស់អ្នកអាចនឹងផ្លាស់ប្តូរ៖ មនុស្សមួយចំនួនគិតថា ការធ្វើថៅកែមានពេលទំនេរ ច្រើនណាស់។ ប៉ុន្តែ តាមការពិត វាទាមទារការខំប្រឹងពីអ្នកជាខ្លាំង។ ដូច្នេះហើយ អ្នកត្រូវចេះកំណត់អាទិភាព ការងារឲ្យបានត្រឹមត្រូវ។

៤. ប្រសិនជាវាស្រួល វាមិនសប្បាយនោះទេ៖ វាច្បាស់ណាស់នឹងពិបាក។ ប៉ុន្តែដោយសារតែវាពិបាកនឹង ហើយបានជាវាធ្វើឲ្យ ជំនួញមានលក្ខណៈពិសេស។ ប្រសិនជាវាមិនពិបាក អ្នកនឹងមិនមានអារម្មណ៍ ជោគជ័យនោះទេ៕

អាជីវកម្ម-ជំនួញ-TrovPan-ត្រូវប៉ាន់
ប្រភព៖ www.addicted2success.com

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៤យ៉ាង អំពី​ជំនួញ គេមិនដែលប្រាប់អ្នក

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme