វិធី ១០យ៉ាង ដើម្បីជោគជ័យ ដោយមិនចាំបាច់ ទេពកោសល្យ


អ្នកប្រហែលជាគិតថា មនុស្សដែលទទួលបានភាពជោគជ័យ សុទ្ធតែកើតមកមាន​​ ទេពកោសល្យពីធម្មជាតិ, ជំនាញ, សមត្ថភាព ឬកើតនៅក្នុងគ្រួសារអ្នកមាន និងអ្នកមានបណ្តាញដ៏មានឥទ្ធិពល។ កត្តាទាំងនេះប្រាកដ ជាអាចមានខ្លះ ប៉ុន្តែមានមនុស្សមួយចំនួន ដែលទទួលបានជោគជ័យក្នុងជីវិត ជាច្រើនកើតក្នុងគ្រួសារក្រីក្រ ឬជាគ្រួសារដែលពុំមានឥទ្ធិផលអ្វីឡើយ។ មនុស្សមានទេពកោសល្យ និងសមត្ថភាពខុសៗគ្នា ហើយ ការប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដ៏ទៃ គឺមិនបានជួយអ្វីដល់អ្នកឡើយ។

គ្មានហេតុផលណា ដែលធ្វើឱ្យមានការព្រួយបារម្ភ អំពី ការមិនមាន ទេពកោសល្យពីធម្មជាតិឡើយ។ អ្នកនៅតែអាច ទទួលបានជោគជ័យ ដោយមិនគិតពីជំនាញរបស់អ្នក។

ខាងក្រោមនេះ ជាវិធី ១០យ៉ាង ដើម្បីទទួលបានជោគជ័យដោយមិនចាំបាច់មាន ទេពកោសល្យ៖

. ប្រឹងប្រែង​ធ្វើការ

មនុស្សឆ្លាតវៃ ឬមានទេពកោសល្យ មិនឈានដល់សក្តានុពលពិតរបស់ពួកគេ ដោយសារពួកគេមិនបានធ្វើការយ៉ាងលំបាក ឬមិនចេះធ្វើការជាក្រុម។ ទោះបីជាអ្នក មិនមានទេពកោសល្យ ប៉ុន្តែអ្នកធ្វើការយ៉ាងលំបាក នៅក្នុងការងារ ឬសកម្មភាពដែលពេញចិត្ត នោះអ្នកអាចជំនះបញ្ហាប្រឈម ដូចដែលមនុស្ស ដែលមានទេពកោសល្យធ្វើដែរ។ វាជាចំនួនម៉ោង និងការយកចិត្តទុកដាក់ ដែលអ្នកដាក់ចូលទៅក្នុងការងារប៉ុណ្ណោះ ដែលជាដំណោះស្រាយ នៃភាពជោគជ័យ។

. ចូលរួមវគ្គបណ្តុះបណ្តាល (ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀត)

អ្នកអាចនឹងមិនទទួលបានពិន្ទុល្អ ពីសាលា ឬសាកលវិទ្យាល័យ តែនោះមិនមែនជាកក្តាកំណត់ថា អ្នកមិនពូកែលើជំនាញអ្វីនសោះនោះឡើយ។ អ្នកអាចរៀនជំនាញថ្មីៗ តាមរយៈវគ្គបណ្តុះបណ្តាលនានា ហើយការសិក្សាពីមុនរបស់អ្នក មិនមែនជាបញ្ហាសម្រាប់អ្នកនាពេលបច្ចុប្បន្នឡើយ។ អ្នកអាចក្លាយជា មេជាងមេកានិច អ្នកបើកបររថយន្ត ឬអ្នកថែសួនជាដើម។ វាក៏ជាមុខរបរ ដែលជួយអ្នកក្នុងការ រកចំណូលគួរសមផងដែរ។

. ស្វែងរកជំនួយ និងការចាប់ផ្តើមអាជីវកម្ម

អ្នកប្រហែលជាធ្លាប់អាន ព័ត៌មាន ឬរឿងសេដ្ឋី ដែលមិនបានបញ្ចប់ការសិក្សា ហើយចាប់ផ្តើមការងារ ជាអ្នកជួយនេះ ជួយនោះ ឬក៏ទទួលបានការងារដែលមានប្រាក់ខែទាប ដោយធ្វើការងារឲ្យអ្នកជំនួញ ឬស្ថាប័ននានា ហើយគេខិតខំប្រឹងប្រែងធ្វើការ រហូតដល់ក្លាយជាអ្នកដឹងនាំ ហើយក្រោយមកក៏ក្លាយជាសហគ្រិនឆ្នើម ដោយខ្លួនឯង។ នេះជាចំណុចចាប់ផ្តើម ដែលអ្នកអាចចាប់បានឱកាស ដែលមិនចាមបាច់មានទេព្យកោសល្យផងដែរ។

. ធ្វើកិច្ចការប្រកបដោយ វិចារណញាណ

មិនថាអ្នកដ៏ទៃ គិតអ្វីចំពោះអ្នកឡើយ ឬក៏មិនថាគេ វាយតម្លែអ្នក ដោយរបៀបណាឡើយ វិចារណញាណរបស់អ្នក អាចជួយអ្នកកំណត់អត្តសញ្ញាណ នូវអ្វីដែលអ្នកពូកែបាន។ ពេលខ្លះ វាអាចជាការច្រៀង ឬរាំ, សម្តែងល្ខោន ឬកុន, ចម្អិនអាហារ, ការនេសាទត្រី, និងជាជំនាញជាច្រើនទៀត ដែលអ្នកមិនបានរៀនពីសាលា។

. បង្ហាញភាពអំណត់ និងការលះបង់

ពេលខ្លះ ដើម្បីរៀនឲ្យស្ទាត់ជំនាញលើអ្វីមួយ ពីនរណាម្នាក់ ឬ ស្ថាប័នមួយ អ្នកត្រូវចំនាយពេលជាច្រើន ប៉ុន្តែបើអ្នកកាន់តែបង្ហាញពីភាពអត់ធ្មត់, ការលះបង់, និងការប្រឹងប្រែងសិក្សា នោះពួកគេនឹងយល់អំពីអ្នក ថាអ្នកពិតជាមានទឹកចិត្តរៀនសូត្រ និងថាមពលក្នុងការចង់ចេះចង់ដឹង។ ធ្វើដូចនេះ វានឹងជួយអ្នក ឲ្យទទួលបាននូវចំណេះដឹង ដើម្បីរៀនជំនាញថ្មីៗបន្ថែមទៀត។

. អ្នកមានសក្តានុពល
មនុស្សម្នាក់ៗ ដែលបានកើតនៅក្នុងពិភពលោកនេះ បានភ្ជាប់មកជាមួយនូវទេពកោសល្យ ពីធម្មជាតិរបស់ខ្លួន។ សូម្បីតែមនុស្សពិការភ្នែក ឬគថ្លង់ក៏ចេះតែងទំនុកភ្លេង, បទចម្រៀងច្រៀង និងចូលសក្សានៅឯសាកលវិទ្យាល័យផងដែរ។  ការដែលគិតថា អ្នកគ្មានមានទេព្យកោសល្យ ឬសក្តានុពលអ្វីសោះនោះ ជាគំនិតដែលមិនត្រឹមត្រូវនោះឡើយ។

៧. ចាប់យកឱកាស ឬចេះក្តាប់ឱកាស

បើអ្នកមិនមានទេពកោសល្យ ឬមិនអាចដឹងថាអ្នកពូកែខាងផ្នែកអ្វីទេនោះ កិច្ចខិតខំប្រឹងប្រែង មួយចំនួនរបស់អ្នក អាចខុស ឬមិនបានផលល្អឡើយ។ អ្នកជំនួញជោគជ័យជាច្រើន ដែលអាចស្គាល់ថា  គេបានធ្វើការជាអ្នកបំរើតាមតុក ជាលេខា ជាអ្នកជួយនេះជួយនោះ ឬក៏ធ្វើការងារដែលមានប្រាក់ខែទាបបំផុត មុនពេលដែលពួកគេ បានក្លាយជាមនុស្សល្បីឈ្មោះ។ ដូច្នេះ អ្នកត្រូវចាប់យកឱកាសនានា ដែលអ្នកបានជួបប្រទះ។

៨. ចេះប្រើ សមត្ថភាពដែលអាចដឹងបានដោយអារម្មណ៍ (Emotional Intelligence – EQ)

ជាញឹកញាប់ភាពជោគជ័យក្នុងជីវិតរបស់អ្នក មិនមែនគ្រាន់តែអាស្រ័យភាពឈ្លាសវៃនៃខួក្បាល ឬភាពឆ្លាតវៃនៃការគិតឡើយ (Intelligence quotient – IQ) របស់អ្នកឡើយ ប៉ុន្តែវាពឹងផ្អែកលើ ភាពឆ្លាតវៃផ្នែកនៃការប្រើចិត្តសាស្រ្តរបស់អ្នក ទៅវិញទេ។ និស្សិតបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រង ឬវិស្វករ ដែលមានសមត្ថភាពខ្ពស់ ជាញឹកញាប់បំផុតត្រូវបានរកឃើញមានការខ្វះខាត សមត្ថភាពដែលអាចដឹងបានដោយអារម្មណ៍ ខណៈពេលដែលបុគ្គល ដែល មិនសូវមានទេពកោសល្យ ឬមិនសូវទទួលបានការអប់រំខ្ពស់ មានសមត្ថភាពដែលអាចដឹងបានដោយអារម្មណ៍ ខ្ពស់។

សមត្ថភាពដែលអាចដឹងបានដោយអារម្មណ៍ (Emotional Intelligence – EQ)  គឺជាសមត្ថភាព ដើម្បីកំណត់អត្តសញ្ញាណ, ប្រើប្រាស់, យល់ដឹង, និងគ្រប់គ្រងលើអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ប្រកបដោយភាពវិជ្ជមាន  ដើម្បីបំបាត់ភាពតានតឹង, ធ្វើការទំនាក់ទំនងមានប្រសិទ្ធិភាព, រំពៃនឹកគិតពី ទុក្ខលំបាកអ្នកដ៏ទៃ, យកឈ្នះលើបញ្ហាប្រឈម និងដោះស្រាយជម្លោះ។

៩. មិនរអ៊ូររទាំច្រើន ឬ បោះបង់ការតាំងចិត្ត

ជីវិតរបស់អ្នក ជាមធ្យោបាយ ដើម្បីរស់នៅ ហើយអ្នកមិនត្រូវមានការត្អូញត្អែរ ឬរអ៊ូររទាំ ឬខកចិត្តចំពោះខ្លួនឯង ដោយសារតែមិនមានទេពកោសល្យ ដូចគេនោះទេ។ បើអ្នកកាន់តែ មិនត្អូញត្អែ ឬរអ៊ូររទាំ អំពីទេពកោសល្យ ឬដាក់បណ្តាសាខ្លួនឯង កាន់តែច្រើន នោះភាពជោគជ័យក៏កាន់តែមានតិច។

១០. ធ្វើការប្រកបដោយភាពឆ្លាតវៃ

ការខិតខំប្រឹងប្រែងធ្វើការងារ វាជារឿងល្អប្រសើរហើយ នៅក្នុងជីវិតអាជីពការងារ ប៉ុន្តែមនុស្ស ដែលធ្វើការប្រកប ដោយភាពឆ្លាតវៃ ទទួលបានជោគជ័យច្រើនជាង។ វាមិនមែនជាចំនួនម៉ោង ដែលអ្នកបាន ធ្វើការងារនោះឡើយ ប៉ុន្តែជាគុណភាពការងារ ឬលទ្ធិផលការងារ ដែលនៅពីក្រោយនោះទៅវិញទេ។

វិធី ១០យ៉ាង ដើម្បីជោគជ័យដោយមិនចាំបាច់ ទេពកោសល្យ-TrovPan-ជោគជ័យ

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

Comments 0

Your email address will not be published. Required fields are marked *

វិធី ១០យ៉ាង ដើម្បីជោគជ័យ ដោយមិនចាំបាច់ ទេពកោសល្យ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme