តើ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កើត​ឡើង​ពី​មូល​ហេតុ​អ្វី​ខ្លះ?​ រៀប​រាប់ ។


មូល​ហេតុ ​ដែល​នាំ​ឲ្យ​កើត​មាន​ឡើង ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ ៖

  • ស្រវឹង ៖ ធ្វើ​ឲ្យ​ភ្លេច​ភ្លាំង​ស្មារ​តី បាត់​សតិ​ប្តូរ​អត្ត​ចរិក​ពី​ស្លូត​ទៅ​ឈ្លើយ ឬ​សា​ហាវ ​។
  • ភាព​ក្រី​ក្រ ៖  មាន​ភាព​ទ័ល​ច្រក ​ខឹង​សំបា​ មួ​ម៉ៅ មាន​លក្ខណៈ​សុញ​គំនិត ។
  • និកម្ម​ភាព ៖ ការ​បណ្តេញ​ចេញ​ពី ការ​ងារ ដោយ​ធ្វើ​ការ​មិន​បាន​ល្អ​គ្មាន​ប្រាក់ចំណូល ។
  • ភាព​អវិជ្ជា ៖ អន​ក្ខរ​ជន ល្ងង់​ខ្លៅ​មិន​ចេះ​ពិ​ចារ​ណា​ថ្លឹង​ថ្លែង មាន​គំនិត​ទុ​តិ​ដ្ឋិនិ​យម​។
  • តណ្ហា៖  សំបូរ​ទៅ​ដោយ​កិលេស​ គិត​​មមៃ​តែ​ការ​រួម​ភេទមាន​បញ្ហា​រោគ​​ចិត្ត។
  • ការ​រើស​អើង ៖ លើ​ការ​ស្លៀក​ពាក់ ប្រកាន់​ហួង​ហែង មាន​ទស្សនៈ​ផ្ទុយ​គ្នា ។
  • បាត់​អា​ជីព ៖ មាន​ការ​បាត់​បង់ ការ​ងារ​ធ្វើ​បាត់​បង់​ប្រាក់​ចំណូល​ដើម្បី ​ផ្គត់​ផ្គង់គ្រួសារ ។
  • ចរិត​មនុស្ស  ៖ មាន​លក្ខណៈ​កាច​សា​ហាវ មិន​រម​ទម ក្រេវ​ក្រោធ អ​ស្មិ​មានៈ ប្រច័ណ្ឌ ។
  • គ្រឿង​ញៀន​ ៖  ធ្វើ​ឲ្យ​បាត់​បង់​ស្មារ​តី​ទប់​អារម្មណ៍​មិន​បាន មិន​អាច​គ្រប់​គ្រងខ្លួន​បាន ។
  • ល្បែង​ស៊ី​សង ៖  មាន​ភាព​មួ​ម៉ៅ នៅ​ពេល​លេង​ចាញ់ តប់​ប្រម៉ល់ វិញ្ញាណ​មិនជាប់​ខ្លួន ។
  • រៀប​ការ​វ័យ​ក្មេង ៖  ការ​អប់រំ​នៅ មាន​កម្រិត​មិន​យល់​ពី​ តម្លៃ​នៃ​ការ​រៀប​ការ ឲ្យ​បាន ស៊ី​ជម្រៅ ប្រកាន់​​តែ​ឈ្នះ​រៀង​ខ្លួន​ជា​ដើម ។

ប្រភព៖ កម្រងវិញ្ញាសាសីលធម៌ និង​ពលរដ្ឋវិជ្ជា​ថ្នាក់ទី១២ ឆ្នាំ២០១១ ដោយ៖ ឈិន សីហា

Comments 0

Your email address will not be published. Required fields are marked *

តើ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កើត​ឡើង​ពី​មូល​ហេតុ​អ្វី​ខ្លះ?​ រៀប​រាប់ ។

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme