ទីផ្សារព័ត៌មាន ជាអ្វី? What is content marketing?


ទីផ្សារព័ត៌មាន រួមមានទាំងសកម្មភាពទីផ្សារទាំងអស់ ដែលផ្តោតទៅលើការបង្កើត និងការចែករំលែកព័ត៌មាន។ គំនិតនៃការធ្វើ ទីផ្សារព័ត៌មាន គឺដើម្បីការចែករំលែកព័ត៌មាន ដែលមានតម្លៃ ហើយវាជាវិធីល្អបំផុត ក្នុងការទាក់ទាញ ទស្សនិកជន ឬអតិថជនដើម្បីឲ្យគេស្គាល់ស្លាយីហោរ ឬស្លាកសញ្ញាអាជីវកម្មរបស់អ្នក។ ការសរសេរ ព័ត៌មានចុះផ្សាយ នៅលើគេហទំព័រជាប្រចាំ គឺជាផ្នែកមួយនៃវិធីជាច្រើន នៃទីផ្សារព័ត៌មាន។

ទីផ្សារព័ត៌មាន ជាអ្វី-What is content marketing-TrovPan-ត្រូវប៉ាន់
ទីផ្សារព័ត៌មាន ជាអ្វី​? What is content marketing​? – ដោយ៖ ត្រូវប៉ាន់

ទីផ្សារព័ត៌មាន ជាអ្វី? What is content marketing?

ការចែករំលែកព័ត៍មាន ដែលមានតម្លៃដោយឥតគិត គឺមានសារៈសំខាន់យ៉ាងខ្លាំង  សម្រាប់ព័ត៌មានអំពីទីផ្សារ។ ទស្សនិកជន ឬអតិថិជនរបស់អ្នក នឹងទទួលបានអត្ថប្រយោជន៍ពីព័ត៌មាន នឹងយល់ឃើញថា ក្រុមហ៊ុនរបស់អ្នកមានជំនាញឯកទេស នៅក្នុងវិស័យនេះ  យ៉ាងពិតប្រាកដ។ នៅទីបំផុត ជំនាញឯកទេសរបស់អ្នក នឹងក្លាយមូលហេតុ ដែលធ្វើឲ្យអតិថិជនទិញផលិតផល ឬសេវាកម្មរបស់អ្នក។

ទស្សនាវដ្តី Forbes បានផ្តល់មិនយមន័យថា៖

ទីផ្សារព័ត៌មាន គឺជាបច្ចេកទេស នៃការបង្កើតទីផ្សារ និង ការចែកចាយព័ត៌មាន ដែលមានតម្លៃ, ពាក់ព័ន្ធ និងសមស្រប ដើម្បីទាក់ទាញ និងទទួលបានអតិថិជនគោលដៅ – ដើម្បីទាញយកប្រាក់ចំណេញ ពីសកម្មភាពទាំងនោះ។

ទីផ្សារព័ត៌មាន គេអាច​ធ្វើតាមរយៈ វិធីសាស្រ្ត ៥យ៉ាង ដូចខាងក្រោម

  1. បង្កើតរូបភាពព័ត៌មាន (Infographics)៖ គេអាចឌីហ្សាញ ព័ត៌មានអំពី ផលិតផល ឬសេវាកម្មរបស់គេ ហើយយកទៅចែកចាញ តាមបណ្តាញព័ត៌មានរបស់ខ្លួន ដូចជា បណ្តាញផ្សព្វផ្សាយសង្គម វេបសាយ ជាដើម។
  2. គេហទំព័រ (Website)៖ គេអាច សរសេរ ប្លុក (ព័ត៌មានផ្សេង ដែលពាក់ព័ន្ធ្ននឹងផលិតផល និងសេវាកម្មរបស់ក្រុមហើយ ហើយចុះផ្សាយជាប្រចាំ​ ទៅតាមកាល់កំណត់ជាក់លាក់ សមស្របណាមួយ។
  3. ព័ត៌មានជាសម្លេង (Podcasts)៖ ផលិតសារជាសម្លេង កម្មវិធីវិទ្យុ រឿងតាមវិទ្យុខ្លីៗ ដើម្បីយកទៅផ្សព្វផ្សាយ។
  4. វីដេអូ (Video)៖ បង្កើតវីដេអូពាណិជ្ជកម្ម​ ឬរឿងអប់រំខ្លីៗ ដើម្បីបង្កើនការចាប់អារម្មណ៍ ដល់អតិថិជនគោលដៅ កាន់តែច្រើនកាន់តែល្អ ព្រោះនាពេលបច្ចុប្បន្ននេះ វីដេអូ បានក្លាយជាឧបករណ៍ ដ៏ពេញនិយមសម្រាប់ បង្កើនការយល់ដឹង និងកំសាន្ត សម្រាបមនុស្សទូទៅ។ និយាយជារួម គេចូលចិត្តមើលវា។
  5. សេរសេរសៀវភៅ៖ គេអាចសរសេរសៀវភៅ អប់រំ​ ឬសៀវភៅអំពីព័ត៌មានទីផ្សារ ហើយចែកចាយទៅកាន់បណ្តាញរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីក្រុមហ៊ុន ក៏ដូចជាផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនផងដែរ។

ហេតុអ្វីបានជាគេចាំបាច់ ត្រូវធ្វើទីផ្សារព័ត៌មាន?

ចម្លើយ ដែលត្រឹមត្រូវសម្រាប់សំណួរនេះ គឺ ដើម្បីទាក់ទាញ អតិថិជន ឬអ្នកប្រើប្រាស់​ឲ្យស្គាល់ ដឹង និងទិញផលិតផល ឬសេវាកម្មរបស់អ្នក។ ដូច្នេះ ដើម្បីឲ្យអតិថិជន ឬអ្នកប្រើប្រាស់សម្រេចចិត្តទិញ អ្នកត្រូវសិក្សាស្វែងយល់អំពី ជំហ៊ានទាំងបួននៃវដ្តការទិញនេះ៖

  • បង្កើនការយល់ដឹង៖ មុនពេលដែលអតិថិជន មានតម្រូវការលើសេវាកម្ម ឬផលិតផលណាមួយ គេត្រូវមាកការយល់ដឹងអំពីរបស់ទាំងនោះសិន បថាតើបើគេប្រើ ឬទិញផលិតផល ឬសេវាកម្មទាំង នោះ តែវាអាចជួយដោះស្រាយអ្វីខ្លះដល់ពួកគេ។
  • ការស្រាវជ្រាវ៖ នៅពេលដែលអតិថិជនបានដឹងថា គេត្រូវការអ្វីហើយនោះ គេនឹងធ្វើការស្រាវជ្រាវ ដើម្បីអប់រំខ្លួនឯងបន្ថែម លើផលិតផល និងសេវាកម្មទាំងនោះ។ ឧទាហរណ៍៖ អ្នកទិញរថយន្តម្នាក់ បានព្យាយាមរកប្រភេទឡានផ្សេងគ្នា ដែលមានស្រាប់នៅលើទីផ្សារ ដើម្បីផ្គូផ្គង និងសិក្សាស្វែងយល់ពីរថយន្តទាំងនោះ ហើយនិងស្វែរកផងដែរនូវ រថយន្តដែលសាកសម ឬដែលខ្លួនពេញចិត្ត និងត្រូវការ។
  • ការគិតពិចារណា៖ នៅចំណុចនេះអតិថិជន ចាប់ផ្តើមប្រៀបធៀបផលិតផលខុសគ្នា ពីអ្នកលក់ផ្សេងគ្នា ដើម្បីធ្វើឱ្យប្រាកដថា ពួកគេកំពុងតែទទួលបានផលិតផល ដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ
  • ការសម្រេចចិត្តទិញ៖ ជាចុងក្រោយ អតិថិជនទាំងនេះ នឹងធ្វើការសម្រេចចិត្តទិញផលិតផល ឬសេវាកម្មនោះ។

បើអ្នកកាន់តែធ្វើឲ្យគេដឹង ស្គាល់ ឬពេញចិត្តលើសេវាកម្ម ឬផលិតផលរបស់អ្នក នោះគេនឹងទិញវា ពីក្រុមហ៊ុនអ្នក ជាក់ជាមិនខានឡើយ! ដោយ៖ ត្រូវប៉ាន់

អត្ថបទ៖ ត្រូវប៉ាន់  ដោយ៖ មី សុវណ្ណ

Leave a Reply

Your email address will not be published. Required fields are marked *

ទីផ្សារព័ត៌មាន ជាអ្វី? What is content marketing?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme