តើ​ទំនួល​ខុស​ត្រូវ​ជា​អ្វី? តើ​ទំនួល​ខុស​ត្រូវ ​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ? ចូរ​រៀប​រាប់ និង លើក​ឧទា​ហរ​ណ៍។


ទំនួល​ខុស​ត្រូវ ​គឺ​ជា​កាតព្វ​កិច្ច​ដែល​ត្រូវ​ធា​នា​រ៉ាប់រ​ង ​លើអំពើ​​ទាំង​ឡាយដែលខ្លួន​បាន​ធ្វើ​ ដោយ​ហ៊ាន​ទទួល​នូវ​ផល​វិបាក​ នៅ​ចំពោះ​មុខ​ខ្លួន​ឯង​ផងនិង ចំពោះ​មុខច្បាប់​សង្គម​ផង។

ទំនួល​ខុស​ត្រូវ​ចែក​ចេញ​ជា​២​ គឺ៖

  • ទំនួល​ខុស​ត្រូវ​ផែ្នក​សីលធម៌​ គឺ​ជា​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​ប្រ​ព្រឹត្តហ៊ាន​ទទួលសារ​ភាព ដោយ​ស្មោះ​ត្រង់​ដោយ​​ពុំ​មាន​ការ​បង្ខិត​បង្ខំ ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់ នៅ​ចំពោះ​មុខ​ខ្លួន​នូវ​រាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​គ្មាន​វិប្ប​ដិ​សារី។

ឧ​ទា​ហរ​ណ៍៖ កូន​នៅ​ពេលដែល​និយាយ​ពាក្យ​អសុរស ឬ ធ្វើ​អំពើ​អាក្រក់​ដោយ​វាចាចំពោះ​ឪពុក​ ឬ អ្នក​ម្តាយកូន​នោះៗ​ត្រូវ​ហ៊ាន​សុំ​ខមាល​ទោស។​

  • ទំនួល​​ខុស​​ត្រូវ​​ផ្នែក​​សង្គម  គឺ​ជា​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​ប្រព្រឹត្តហ៊ាន ​សារ​ភាព​ទោស​កំហុស ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ច្បាប់​សង្គម។

ឧ​ទាហរ​ណ៍៖ ពេល​ដែល​ខ្ញុំ​ជិះ​ម៉ូតូ ដោយ​ពុំ​បាន​ពាក់​មួក​សុវត្ថិ​ភាព គឺ ​ខ្ញុំ​ត្រូវ​ទទួល​ទោសបទ​លហុ​នៃ​ច្បាប់​ចរាចណ៍​។

ប្រភព៖ កម្រងវិញ្ញាសាសីលធម៌ និង​ពលរដ្ឋវិជ្ជា​ថ្នាក់ទី១២ ឆ្នាំ២០១១ ដោយ៖  ឈិន សីហា

Leave a Reply

Your email address will not be published. Required fields are marked *

តើ​ទំនួល​ខុស​ត្រូវ​ជា​អ្វី? តើ​ទំនួល​ខុស​ត្រូវ ​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ? ចូរ​រៀប​រាប់ និង លើក​ឧទា​ហរ​ណ៍។

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme