សុជីវធម៌ ជាអ្វី?


loading...

សុជីវធម៌ បានគ្របដណ្ដប់លើ ជីវភាពមនុស្សទូទៅ ដែលត្រូវរស់នៅ ជាសង្គមមួយ ជាមួយ និងមនុស្សដទៃទៀត និងជាមួយធម្មជាតិ។ ដូចជាសីលធម៌ដែរ សុជីវធម៌អប់រំយើង អោយស្គាល់ករណីយកិច្ចដែល យើងត្រូវប្រព្រឹត្ដិ ចំពោះខ្លួនឯង នឹងចំពោះអ្នកដទៃទៀត និងចំពោះធម្មជាតិផងដែរ។

សុជីវធម៌ គឺជាវិជ្ជាមួយសំខាន់សម្រាប់អប់រំ មនុស្សអោយបានជាបុរស-ស្ដ្រី មានឫកពាក្យកិរិយាមិនឆ្គាំឆ្គងក្នុងការប្រព្រឹត្ដិរបស់ខ្លួន នៅពេលធម្មតា និងនៅពេលចេញមុខក្នុងជំនំចំ ណោមគេ។

វិជ្ជានេះធ្វើឱ្យមនុស្សមានសភាពស្លូតបូត ប្រាសចាកភាពកាចសាហាវ មានសភាពថ្លៃថ្នូរគួរ ដល់ការរស់នៅរបស់ជនទាំង ឡាយ ដែលនៅក្នុងសង្គមជាមួយគ្នា។ សុជីវធម៌ប្រៀនប្រដៅមនុស្ស អំពីលក្ខណៈសព្វយ៉ាងដែលមនុស្ស ត្រូវចៀសវាងកុំអោយ ជួបប្រទះ និងអំពើឆ្គាំឆ្គងចំពោះ សង្គមចំពោះមិត្ដភក្ដិ ចំពោះគ្រួសារនិងចំពោះខ្លួនឯង។

សុជីវធម៌ បំពត់សណ្ឋានមនុស្ស អោយមានសេចក្ដីសុចរិត សេចក្ដីស្មោះត្រង់ សេចក្ដីស្ងប់ សេចក្ដីសណ្ដោស មានចរិយាល្អ មានសភាពរវាងមនុស្សទាំងអស់ និងរវាងវណ្ណៈទាំងអស់។ មនុស្សម្នាក់ៗត្រូវការណាស់ខានមិនបាននូវសុជីវធម៌ ពីព្រោះបើយើងមិនចេះដេរអាវ យើងអាចទៅជួលគេ អោយដេរបាន បើមិនចេះធ្វើម្ហូប យើងអាចទៅទិញពីផ្សារបានទទួលទាន តែបើយើងមិនចេះសុជីវធម៌ហើយ យើងមិនអាចពឹងពាក់ អ្នកណាអោយធ្វើជួសយើងបានទេ បើមិនចេះសុជីវធម៌ហើយ យើងមិនបានពេញមុខនឹងគេទេ ទោះបីធ្វើអ្វីក៏ឆ្គងក៏ឈ្លើយទាំងអស់នោះដែរ។

សំខាន់បំផុតសម្រាប់ស្ដ្រី ដែលត្រូវបំពេញករណីយកិច្ចផ្សេងៗពីគ្នា តាមដំណើរខ្លួនជាស្រីក្រមុំ ជាស្ដ្រីភរិយាគេ ឬជាស្ដ្រីជាមាតាគេ។

ដូច្នេះស្ដ្រីត្រូវចេះក្បួន សុជីវធម៌ ក្នុងការរៀបឫកពារ ពាក្យសម្ដី ការទទួលភ្ញៀវ ការតាក់តែងកាយ និងផ្ទះសម្បែងអោយបានសមរម្យជាស្ដ្រីខ្មែរ មានលក្ខណៈមានគំនិត មានចិត្ដអាចជំនួយ ដល់បុរសបាននៅផ្ទះនីមួយៗ បើមេផ្ទះចេះហើយ ស្វាមីនិងបុត្រធីតា តែងតែចេះតាមដូចជាពាក្យ អ្នកប្រាជ្ញអឺរ៉ុបមួយថា ៖

“នៅក្នុងគ្រួសារក្នុងសកលលោកនេះបើគ្មានស្ដ្រីទេ អំពើល្អក៏និងគ្មាន អំពើអាក្រក់ក៏នឹងគ្មាន ។

តាំងពីយើងក្រោយពីដំណេក ទៅទល់នឹងពេល ដែលយើងចូលដំណេកវិញ សុជីវធម៌តម្រូវអោយយើងមានឥរិយាបថសមរម្យ ជាទីគាប់ចិត្ដអ្នកដ៏ទៃគ្រប់នាទី ទោះជានៅក្នុងគ្រួរសាក្ដី ក្នុងទីកន្លែងប្រកប អាជីវកម្មក្ដី នៅផ្ទះឯងក្ដី នៅផ្ទះគេក្ដី នៅកន្លែងសាធារណៈក្ដី ឬក្នុងសិនិទ្ធិ ភាពក្ដី។ សុជីវធម៌តម្រូវឱ្យមនុស្ស ម្នាកៗចេះរៀបចំខ្លួនកុំអោយមានការឆ្គាំឆ្គង ក្នុងឥរិយាបថណាមួយក្នុងការ និយាយស្ដីអង្គុយដេកដើរ។

ចេះរៀបចំឥរិយាបថ ចរិក ឫកពាអោយសមតាមកាលៈទេសៈ ។
ចេះរៀបចំកាយវិការក្នុងការសន្ទនា នឹងអ្នកដ៏ទៃ ឬក្នុងពេលទទួល ភោជនាហារ។
ចេះរបៀបនិយាយនិងសរសេរត្រឹមត្រូវ តាមក្បួនខ្នាត វេយ្យាករណ៍ ។
ចេះទទួលភ្ញៀវដោយរាក់ទាក់។
ចេះគោរពសិទ្ធិ សម្បត្ដិទ្រព្យសេចក្ដីទុក្ខសោកអ្នកដ៏ទៃ។ 

បើនិយាយអោយខ្លីគឺ សុជីវធម៌ នេះហើយដែលដឹកនាំអោយ ចេះហ្វឹកហ្វឺនខ្លួនរៀងរាល់ថ្ងៃ ដើម្បីសេចក្ដី ចម្រើនលូតលាស់នៃសង្គម។

វិធានសុជីវធម៌ វិធានសុជីវធម៌ មានគោលបំណងតែមួយគឺ ជួយសម្រួលជីវភាព មនុស្សឱ្យកាន់តែធូរស្រាល និងកាន់តែល្អ ថែមទៀត ដែលបំបាត់ចោលនូវ អំពើជាទីមិនពេញចិត្ដ ឬមិនប្រសើរក្នុងការទាក់ទង រវាង មនុស្សនិង មនុស្សដែរ។ សុជីវធម៌សោភណវិជ្ជា ចំពោះមនុស្សម្នា់ៗ ក៏ដូចជាសង្គមដែរ។

អត្ថបទដោយ៖ សេង ចាន់រា

loading...

Comments 0

Your email address will not be published. Required fields are marked *

សុជីវធម៌ ជាអ្វី?

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Meme
Upload your own images to make custom memes
Gif
GIF format
ចុច Like ដើម្បីជោគជ័យ