ហេតុផលពិត ៤យ់ាង ធ្វើឲ្យបុគ្គលិក លាឈប់ពីការងារ


យើងបានឮទាំងអស់ រឿងរ៉ាវសោកស្តាយ របស់អ្នកដែលលាឈប់ ពីការងារ ដើម្បីគេញចេញពីមេ ឬប្រធាន ដែលគួរឱ្យភ័យខ្លាច, ម៉ោងការងារមិនសមហេតុផល ឬកន្លែងដែលមានក្លិនចំលែក ប៉ុន្តែហេតុផល ពិតពីក្រោយ ការលាឈប់ពីការងារ របស់បុគ្គលិក គឺមិនត្រូវបានបំភ្លឺ ឲ្យបានច្បាស់លាស់ឡើយ។ ការស្ទង់មតិថ្មីមួយរបស់ ក្រុមហ៊ុន LinkedIn ជាមួយបុគ្គលិកជាង 10,000 នាក់នៅជុំវិញពិភពលោក បានរកឃើញហេតុផល នៃការលាឈប់ពីការងារ របស់បុគ្គលិក ជាសកលតែម្តង។

Why Most People Quit Their Jobs-TrovPan-ត្រូវប៉ាន់
ហេតុផលពិត ៤យ់ាង ធ្វើឲ្យបុគ្គលិក លាឈប់ពីការងារ – ដោយ៖ ត្រូវប៉ាន់

LinkedIn បានស្ទង់មតិបុគ្គលិក នៅជុំវិញពិភពលោក ហើយបានរកឃើញថាពួកគេ លាឈប់ពីការងារ ភាគច្រើន ដោយសារពួកគេមិនមានឱកាសរីកចម្រើន ឬអភិវឌ្ឍខ្លួនឲ្យប្រសើរជាងពេលបច្ចុប្បន្ន (45%) ។ មិនមានកន្លែងណា ដែលអាចរីកចម្រើនទៀតបានឡើយ នៅកន្លែងការងាររបស់គេ បើទោះបីជាគេធ្វើការបាន ល្អក៏ដោយ។

ហេតុផលទី១៖ បុគ្គលិកលាឈប់ពីការងារ ភាគច្រើន ដោយសារពួកគេ មិនមានឱកាសរីកចម្រើន ឬអភិវឌ្ឍខ្លួនឲ្យប្រសើរជាង​ពេលបច្ចុប្បន្ន។

នៅក្នុងវដ្តជីវិតសម័យទំនើបនៃការងារ វាមិនមែនជារឿងការលំបាក ដែលធ្វើឲ្យគេមិនយល់នោះទេ។ ជាការពិតណាស់ អ្នកធ្វើការភាគច្រើន មានក្តីសង្ឃឹមនៅក្នុងចិត្តថា គេអាចទទួលបានអត្ថប្រយោជន៍ ពីការងារ ឬអាជីពរ, ទទួលមានប្រាក់ខែខ្ពស់ និងទទួលបាននូវឱកាស ក្នុងការអភិវឌ្ឍន៍ខ្លួនឯង ឱ្យកាន់តែល្អប្រសើរ ថែមទៀត។
ហេតុផលផ្សេងទៀត ដែលធ្វើឲ្យបុគ្គលិកលាឈប់ពីកាងារ មូលហេតុមួយផ្សេងទៀត ដែលធ្វើឲ្យបុគ្គលិក លាឈប់ ពីការងាររបស់ពួកគេ គឺដោយសារតែ អ្នកគ្រប់គ្រង ឬអ្នកដឹកនាំ ខ្វះភាពជាអ្នកដឹកនាំ (41%) ។ នៅពេលដែល បុគ្គលិកដឹងថា ប្រធាន ឬអ្នកគ្រប់គ្រងមិនសូវចេះ គ្រប់គ្រង ដែលនេះជាមូលហេតុចម្បង ដែលធ្វើឲ្យបុគ្គលិកជួប ប្រទះការលំបាកក្នុងការអនុវត្តន៍ការងារ ជាប្រចាំ។ ដូច្នេះ បុគ្គលិកមិនអាចទ្រាំ​នៅធ្វើការបានឡើយ។

ហេតុផលទី២៖ ដោយសារតែ អ្នកគ្រប់គ្រង ឬអ្នកដឹកនាំ ខ្វះភាពជាអ្នកដឹកនាំ ដែលបានបង្កផលវិបាកដល់បុគ្គលិក។

មូលហេតុមួយទៀតនោះ គឺ ដោយសារបុគ្គលិក ចង់បានវប្បធម៍ការងារល្អប្រសើរ និងធ្វើការងារលំបាកៗ (36%) ។

ហេតុផលទី៣៖ ដោយសារបុគ្គលិក ចង់បានវប្បធម៍ការងារល្អ ប្រសើរ និងធ្វើការងារលំបាកៗ ជាងពេលបច្ចុប្បន្ន។

តាមការស្ទង់មតិផងដែរ ក៏បានបង្ហាញថា 34 និង 32% នៃការលាឈប់របស់បុគ្គលិកនោះ គឺចង់បានប្រាក់ខែខ្ពស់ និងការទទួលបានការផ្តល់តម្លៃពីកន្លែងការងារ។

ហេតុផលទី៤៖ ចង់បានប្រាក់ខែខ្ពស់ និងការទទួលបានការផ្តល់ តម្លៃ​ពីកន្លែងការងារ។

ដោយ៖ ត្រូវប៉ាន់, ប្រភព៖ time.com

Comments 0

Your email address will not be published. Required fields are marked *

ហេតុផលពិត ៤យ់ាង ធ្វើឲ្យបុគ្គលិក លាឈប់ពីការងារ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme