គន្លឹះ ៦យ៉ាង ដើម្បីរកលុយ ដោយមិនចេញពីផ្ទះ


loading...

ប្រសិន​បើអ្នកគិតដល់​រឿងធ្វើការ​នៅផ្ទះ ឬចាប់ផ្តើម​បង្កើតមុខជំនួញ​នៅក្នុងផ្ទះ​រឿងរ៉ាវរបស់​លោកស្រី​ Carrie Wilkerson​ ប្រហែលជា​មានប្រយោជន៍ ​សម្រាប់​ពង្រីក​គំនិតរបស់អ្នក​។ លោកស្រី ​Carrie Wilkerson ល្បីឈ្មោះ​តាមរយៈ​គេហ​ទំព័រ​ និងសៀវភៅ​ដែលមានឈ្មោះដូច​គ្នាថា​ The Barefoot Executive​។ លោក​ស្រីមាន​មេរៀន ជោគជ័យ​ច្រើនណាស់ ដើម្បីចែករំលែក​សហគ្រិនផ្សេង​ទៀតដែលចង់​ បង្កើតពាណិជ្ជកម្ម​ចេញពីផ្ទះ​ដែរ៖

គន្លឹះ ៦យ៉ាង ដើម្បីរកលុយ ដោយមិនចេញពីផ្ទះ-TrovPan-ត្រូវប៉ាន់
គន្លឹះ ៦យ៉ាង ដើម្បីរកលុយ ដោយមិនចេញពីផ្ទះ, ដោយ៖ ត្រូវប៉ាន់

១. សំឡឹងរកមើលតម្រូវការក្នុងទីផ្សារ៖លោកស្រី​ Wilkerson បានចាប់​ផ្តើមជីវិតជា​សហគ្រិន តាមរយៈ​ការ​លក់ផលិតផល​ ប៉ុន្តែបន្តិច​ក្រោយ​មក លោកស្រី​ក៏ចាប់ផ្តើម​លក់សេវា​កម្មវិញ។ លោកស្រីចាប់​ផ្តើមតាមរយៈការ​សាក​សួរមនុស្ស​ដែលលោក​ស្រីស្គាល់ដើម្បីដឹងថា តើគេអាចប្រើប្រាស់​អ៊ីម៉ែលចែកចាយ​ព័ត៌មាន​ដែរទេ។ ក្រោ​យ​មក​លោកស្រីក៏​បង្កើតព្រឹត្តិបត្រ​ផ្សាយ​ដំណឹង​ សម្រាប់​អតិថិជនចំនួន​ ២០០នាក់។

២. ប្តេជ្ញាចិត្តឱ្យពិតប្រាកដ៖សហគ្រិនមិន​ពូកែអត់​ធ្មត់ទេ។ ពេលខ្លះ​ដើម្បីទៅមុខ​ឱ្យបានលឿន​និងត្រូវដើរតួ​​នាទីច្រើន​ផង គេក៏ជួបនឹង​បញ្ហាពិបាកផ្តោតអារម្មណ៍​លើកិច្ចការ​មួយៗ​។ គួរឱ្យ​ស្តាយដែល​ការផ្តោតចិត្តទុកដាក់​គឺជាគន្លឹះមិនអាច​ខ្វះបានសម្រាប់​ សហគ្រិនជោគជ័យ។ ជីវិត​របស់លោក​ស្រី Wilkerson បាន​ផ្លាស់ប្តូរនៅ​ពេលលោកស្រី​ប្តេជ្ញា​ ធ្វើកិច្ចការ​ផ្តល់សេវាកម្ម​ ថ្មីនេះទាំង​ស្រុងរយៈពេល៣​ខែពេញ​ ដោយមិន​គិតពីអ្វី​ផ្សេង។

៣. គិតដល់សេវាកម្ម៖លោកស្រី​ Wilkerson បញ្ជាក់ថា ពាណិជ្ជកម្មខាង​សេវាកម្មប្រហែល​​ជាមាគ៌ា​​លឿន​បំផុត​ទៅរកលុយ។ មនុស្សគ្រប់គ្នា​មានជំនាញខុសៗ​គ្នា​ដែលអាចយ​ក​​ទៅប្រើប្រាស់​ដើម្បីបង្កើត​លុយ។ ខុសពី​ដំបូ​ន្មាន​ទូទៅដែល​គេតែងតែ​ឮថា ដើរតាម​មហិច្ឆតារបស់​អ្នក។ លោកស្រី​ Wilkerson បាន​ផ្តល់ដំបូន្មាន​ថាអ្នកត្រូវ​ការមហិច្ឆតា ​ដើម្បីជាមូលហេតុដែល​អ្នកត្រូវធ្វើ​ កិច្ចការដែលអ្នកកំពុង​តែធ្វើក្នុងនាម​ជាសហគ្រិន។

៤. បើអ្នកចង់បានតុល្យភាពត្រូវបង្កើតព្រំដែន៖សម្រាប់អ្នក​ដែលធ្វើការនៅ​ផ្ទះ ឬសហគ្រិន​ដែលធ្វើការ​នៅផ្ទះ ព្រំដែន​ជាកត្តា​កំណត់​ជោគជ័យ។ ដំបូងអ្នក​ត្រូវតែបង្ហាត់ខ្លួន​ឯងឱ្យចេះ​គោរព​តាមគោល​ការណ៍ ដូចជាពេល​ដែលត្រូវក្រោក​ពីដំណេក ពេលត្រូវ​បិទទ្វារ​នៅម្នាក់ឯង​ដើម្បី​សរសេរ​​កិច្ច​ការ ពេលមិនត្រូវ​និយាយទូរសព្ទ និង​ពេល​នៅជុំគ្រួសារជា​ដើម។ បន្ទាប់មក អ្នកត្រូវតែ​បង្ហាត់ក្រុមគ្រួសារ និងមិត្តភក្តិ​របស់អ្នកដើម្បី​ឱ្យគេស្គាល់​ម៉ោង​ពេលដែល​អ្នកធ្វើការ។ ហើយចុង​ក្រោយអ្នកត្រូវបង្ហាត់​អតិថិជន ដៃគូ​​ពាណិជ្ជកម្ម និង​បុគ្គលិករបស់​អ្នកឱ្យ​ ស្គាល់​តួនាទីរៀងៗខ្លួន​។

៥. ថែរក្សាទំនាក់ទំនង៖ទំនាក់ទំនង​ពិតប្រាកដមានតម្លៃ​ណាស់ មិនមែនមានគ្រាន់​តែ​ចំនួន​មនុស្ស​ដែល​ស្គាល់​អ្នកទេ។ ដើម្បីរក្សា​ទំនាក់ទំនង​បានល្អ អ្នកគួរតែ​បង្ហាញវត្តមាននៅ​លើ​អ៊ីនថឺណិត និងនៅតាមព្រឹត្តិការ​ណ៍សង្គ​មផ្សេងៗ​ឱ្យបានញឹកញាប់​។ ទម្លាប់បែប​នេះមិនត្រឹម​តែរក្សាបាន ទំនាក់ទំនង​ដែលមានស្រាប់ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្នកក៏​បង្កើ​តបានទំនាក់ទំនងថ្មី ជា​មួយមនុស្ស​ដែលមានចិត្តដូចគ្នា​ ដែលកត្តាឈាន​ទៅរកជោគជ័យ។

៦. កុំប្រៀបធៀប៖​ប្រសិនបើអ្នក​បង្កើតក្រុមហ៊ុន នៅ​លើអ៊ីនថឺណិត វាជារឿង​ពិបាកណាស់​ក្នុងការ​​មិនប្រៀប​ធៀប​ក្រុមហ៊ុនរបស់អ្នកជាមួយ​ នឹងគូរប្រជែង​របស់អ្នក។ ប៉ុន្តែលោក​​ស្រី Wilkerson មិនមើល​និងមិនអានសារ​​នៅលើគេហទំព័រគូប្រជែងឡើយ​។ លោកស្រីពន្យល់ថា ការប្រៀបធៀប​មានគោលដៅតែ​ពីរប៉ុណ្ណោះគឺវាធ្វើឱ្យ​អ្នក​​មានអារម្មណ៍ ពិបាក​ទទួលយកនៅពេល​ឃើញក្រុមហ៊ុនខ្លួនឯង​ នៅក្រោយគេឆ្ងាយ​ពេក ឬធ្វើឱ្យអ្នក​មានអំ​នួតជ្រុល​នៅពេលដឹងថា ខ្លួនឯងទៅ​មុខមុនគេឆ្ងាយ៕

ប្រភព៖ thephnompenhtimes

loading...

Comments 0

Your email address will not be published. Required fields are marked *

គន្លឹះ ៦យ៉ាង ដើម្បីរកលុយ ដោយមិនចេញពីផ្ទះ

Grow Your Business  ADs Here!
ផ្សព្វផ្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Unique Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Series of questions that intends to reveal something about the personality
Trivia quiz
Series of questions with right and wrong answers that intends to check knowledge
Poll
Voting to make decisions or determine opinions
Story
Formatted Text with Embeds and Visuals
List
The Classic Internet Listicles
Countdown
The Classic Internet Countdowns
Open List
Submit your own item and vote up for the best submission
Ranked List
Upvote or downvote to decide the best list item
Meme
Upload your own images to make custom memes
Video
Youtube, Vimeo or Vine Embeds
Audio
Soundcloud or Mixcloud Embeds
Image
Photo or GIF
Gif
GIF format
ចុច Like ដើម្បីជោគជ័យ