សិស្សគ្រប់គ្នាចង់ក្លាយជាសិស្សពូកែ បានបន្ទុខ្ពស់ ទទួលបានប័ណ្ណសរសើរ និងសញ្ញាបត្រដែលមានការ ទទួលបានស្គាល់ត្រឹមត្រូវ ពីស្ថាប័ននានា។ អ្នកខ្លះក៏សិក្សាស្វែងយល់ និងរៀនសូត្រពីសិស្សពូកែ ឬសិស្សច្បង ហើយអ្នកខ្លះទៀតក៏មិនដឹងថា ត្រូវធ្វើដូចម្តេច ដើម្បីក្លាយជាសិស្សពូកែហ្នឹងគេ ចេះតែឃើញគេទៅរៀន ចេះតែទៅរៀនជាមួយគេទៅ។

ដើម្បីក្លាយជាសិស្សពូកែ អ្នកត្រូវមានទម្លាប់រៀនល្អ ហូបចុកគ្រប់គ្រាន់ មានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ និងគ្រូបង្រៀន និងឧស្សាជួយធុរក្រុមគ្រួសារ និងអ្នកដ៏ទៃ។ ដោយ៖ ត្រូវប៉ាន់

ខាងក្រោមនេះ ជាគន្លឹះ មួយនួនដែល សិស្សពូកែ ឬសិស្សដែលបានពន្ទុខ្ពស់ប្រាប់អ្នក ដើម្បីក្លាយជាសិស្សពូកែដូចគេ៖

វិធី ដើម្បីក្លាយជាសិស្សពូកែ-TrovPan-ត្រូវប៉ាន់
វិធី ដើម្បីក្លាយជាសិស្សពូកែ – ដោយ៖ ត្រូវប៉ាន់

១. ទៅរៀនឲ្យបានទៀងទាត់ និងគោរពពេលសិក្សា៖

ការឈប់ ឬអវត្តមានច្រើននៅពេល កំពុងសិក្សាមិនមែនជាការល្អទេ ព្រោះមេរៀនមួយចំនួន​ ត្រូវបានកន្លងហួស ហើយអ្នកពិបាក ក្នុងការស្វែងយល់ ពីមេរៀនទាំងនោះ ដោយខ្លួនពេលក្រោយ។

២. ធ្វើឲ្យគ្រូចូលចិត្តអ្នក ហើយអ្នកក៏ចូលចិត្តគ្រូវិញដែរ៖

បើអ្នកចូលចិត្តការបង្រៀនរបស់គ្រូ ហើយគ្រូក៏ចូលចិត្តអ្នកហើយនោះ នេះជាឱកាសមួយដ៏ល្អប្រសើរបំផុត ដែលបង្ក លក្ខណៈងាយស្រួលដល់អ្នក ក្នុងការទំនាក់ទំនង សួរសំណួរ ឬសើ្នរសុំអោយគ្រូជួយ ពន្យល់បន្ថែមបានយ៉ាងងាយ។ ហើយគ្រូក៏ពេញចិត្តនឹងផ្តល់ការពន្យល់ តាមការស្នើរសុំផងដែរ។ លើសពីនេះទៅទៀត គ្រូបានដឹងចិត្តអ្នក ហើយស្គាល់ពីសមត្ថភាពរបស់អ្នក ក្នុងចំណោមសិស្សដ៏ទៃទៀត ក្នុងថ្នាក់ ហើយនេះក៏ជាឱកាសមួយ ដែលអ្នកនឹងអាចទទួលបានពន្ទុខ្ពស់ ក្នុងការសិក្សាផងដែរ។

៣. ចេះគ្រប់គ្រងលើខ្លួនឯង៖

សិស្សពូកែ គេចូលចិត្តកំណត់ម៉ោងសិក្សា ការដើរលំហែកាយ ការហូបចុក និងការរស់នៅក្នុងគ្រួសារ ប្រកបដោយរបៀនរៀបរយ។ មានន័យថា ពេលណាគេរៀន គឺគិតតែពីរៀន ពេលអ្នកសំរាកលំហែខួក្បាល គេក៏ទៅ តែមិនដែលភ្លេចការសិក្សាឡើយ។ ការហូបចុក ក៏ជាកត្តាជំរុញឲ្យគររៀនបានល្អផងដែរ គេយកចិត្តទុកដាក់នឹងសុខភាព ដោយហូបចុកយ៉ាងហោចណាស់ បានបីពេលដែរ គឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។

៤. ឡើងថ្លែងសន្តរកថា ឬបទបង្ហាញ៖

សិស្សពូកែ គឺមានភាពក្លាហាន ក្នុងការបញ្ចេញមតិ ទស្សនៈគំនិតផ្សេងៗ នៅក្នុងថ្នាក់។ គេមានឱកាសច្រើន ក្នុងការធ្វើបទបង្ហាញ ករណីសិក្សា ឬចំណេះដឹងផ្សេងៗ ដល់គ្រូ និងមិត្តរួមថ្នាក់។ ធ្វើដូចនេះ ធ្វើឲ្យគេកាន់តែ មានភាពខ្លាហាន និងទទួលបានការចាប់អារម្មណ៍ ខ្លាំងពីអ្នកដ៏ទៃ។

៥. ចេះប្រើផែនទីគំនិត៖

ផែនទីគំនិត (Mind Map) មានន័យថា គេអាចគូសមែកធាងនៃមេរៀនអ្វីមួយ ឬរឿងអ្វីមួយ ដោយសង្ខេប ខ្លីតែក្តោម លើខ្លឹមសារនៃមេរៀនទាំងមូល។ គេអាចប្រើវិធីនេះ គេអាចប្រើប្រាស់បាន សម្រាប់សង្ខេប ឬកំណត់ចំណាំលើរឿងទូទៅផ្សេងៗ បានយ៉ាងល្អ បើអ្នកចេះប្រើវាបានត្រឹមត្រូវ។

អត្ថបទល្អ៖ គន្លឹះ ៥យ៉ាង ដើម្បីក្លាយជាបុគ្គលិក មានតម្លៃបំផុតនៅកន្លែងការងារ

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ