មនុស្សឈ្លាសវៃ ស្តែងចេញតាមអក្បិរិយា ចារិក ការប្រាស្រ័យទាក់ទង និងការជួយអ្នកដ៏ទៃ។ មនុស្សឆ្លាត ចូលចិត្តធ្វើកិច្ចការ ដែលមិនធម្មតា គិតថាធ្វើមិនកើត ឬមិនចង់ធ្វើ។ មនុស្សប្រភេទនេះ ចូលចិត្តចង់ចេះ ចង់ដឹង និងរៀនសូត្របានគ្រប់រាល់ ពីសកម្មភាពនានា ដែលគេបានជួបប្រទះ។ ខាងក្រោមនេះ ជាអត្តចរិត ៦យ៉ាង ដែលអ្នកអាចសិក្សារៀនសូត្រ ពីមនុស្សឆ្លាត៖

អត្តចរិត​មនុស្សឆ្លាត-TrovPan-ត្រូវប៉ាន់
អត្តចរិត​មនុស្សឆ្លាត – ត្រូវប៉ាន់

១. ចេះបត់បែន និងសម្របខ្លួនទៅតាមកាលៈទេសៈ៖ មនុស្សឆ្លាត ចេះសម្របខ្លួន ឬបត់បែនទៅតាម ស្ថានការណ៍ ដែលគេជួបប្រទះ។ គេចូលចិត្តសង្កេត និងគិតលើកិច្ចការ ឬបញ្ហា ដែលបុគ្គលធម្មតាមិនដែលធ្វើ។

២. ចង់ចេះចង់ដឹងជានិច្ច៖ មនុស្សឆ្លាត ចូលចិត្តចង់ចេះ ចង់ដឹង អំពីរឿងរាវ ឬកិច្ចការនានា ដែលគេមិនដឹង។ គេតែងតែសួរសំណួរជាច្រើន ចំពោះមនុស្សដែលគេបានជួប ដើម្បីសិក្សារៀនសូត្របន្ថែម។ គេមិនចេះ ស្កប់ស្កល់ចំពោះចំណេះដឹង ដែលខ្លួនមានឡើយ។

៣. មានចិត្តទូលាយ៖ បុគ្គលឆ្លាត ចូលចិត្តផ្តល់ជាគំនិត ដល់អ្នកដ៏ទៃ ដើម្បីដោះស្រាយបញ្ហា​ ឬពង្រឹងជីវភាព រស់នៅជាដើម។ គេមានចិត្តទូលាយ និងបើកចិត្តយ៉ាងទូលំទូលាយ ក្នុងការទទួលយកមតិរិះគន់ ឬការផ្តល់ជាមតិ ដើម្បីអភិវឌ្ឍខ្លួនឯងជានិច្ច។

៤. ចូលចិត្តនៅម្នាក់ឯង៖ បុគ្គលឆ្លាត ចូលចិត្តនៅម្នាក់ឯង ដើម្បីគិតពីនេះ ពីនោះ។ គេមិនសូវបានជួបជុំមិត្តភ័ក្តិ ដើម្បីដើរកំសាន្តឡើយ។

៥. ចេះគ្រប់គ្រងលើខ្លួនឯង៖ នៅពេលមានបញ្ហា ទាំងការងារ ឬរឿងផ្ទាល់ខ្លួន មនុស្សឆ្លាត តែងតែមាន សតិដឹងខ្លួនឯង ថាត្រូវដោះស្រាយដូចម្តេច ដូចជា ស្វែងរកផលវិបាក និងលទ្ធផលនានា បើបញ្ហាមិនត្រូវ បានដោះស្រាយ ឬបើប្រើវិធីនេះ តើអាចបន្ថយទម្ងន់ នៃបញ្ហាបានប៉ុណ្ណាជាដើម។ គេចេះធ្វើផែនការបាន ច្បាស់លាស់ ក្នុងការធ្វើការ និងដោះស្រាយបញ្ហា។

៦. ប្រើពេលច្រើនក្នុងការសម្រេចចិត្ត៖ បុគ្គលឆ្លាត តែងតែចំនាយពេលច្រើន ដើម្បីវិភាគ គិតរកវិធី និង យុទ្ធសាស្រ្ត ដើម្បីកំណត់នូវផលចំណេញ មុនពេលធ្វើសេចក្តីសម្រេចចិត្ត។ ការពន្យាពេល ជាវិធីមួយ ដែលអាចធ្វើឲ្យគេ គិត និងរកវីធីដើម្បីដោះស្រាយបាន បញ្ហាបានគ្រប់ជ្រុងជ្រោយ។

អត្ថបទ៖ ត្រូវប៉ាន់  ដោយ៖  មី សុវណ្ណ