កាលពីព្រេងនាយ មានអ្នកនយោបាយមួយក្រុម សុទ្ធតែមានជំនាញខាងប្រូ។ ពេលមុនបោះឆ្នោត១ខែ ពួកគេបានធ្វើដំណើរឃោសនា ឃោស ឃោស និងឃោស។ ជាអកុសល ទឹកសម្បថស័ក្ដិសិទ្ធិ គ្រោះថ្នាក់ចរាចរណ៍កើតឡើង។ មួយឡាន ដួលរណេករណូក។ ពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ រត់ទៅមើល។

រឿងកំប្លែង-ស្មានតែកុហកទៀត-TrovPan-ត្រូវប៉ាន់-1

មានឯកម៉ាដុំម្នាក់នៅនិយាយរួច ក៏ខំម្ហបៗថា «នៅមានអ្នកអត់ទាន់ងាប់ច្រើនណាស់ ជួយយកទៅពេទ្យផង សុទ្ធតែអ្នកអន្ធំៗ… ហើយសុទ្ធតែអ្នកស្រលាញ់រាស្ត្រ បម្រើរាស្ដ្រ…» ។

អ្នកភូមិបានឮហើយ ក៏ត្រឡប់ទៅវិញ ហើយប្រមូលគ្នាមកជាច្រើន។ ពួកគេក៏កប់អ្នកគ្រោះថ្នាក់ទាំងអស់ទៅ។

ប៉ូលីសចុះមកស៊ើបបានសួរដំណើរទំនងទាំងអស់។ តែប៉ូលីសមិនអស់ចិត្តត្រង់ថា បើមានអ្នកនៅរស់ខ្លះម៉េច បានកប់ទាំងអស់ចឹង។ អ្នកភូមិឆ្លើយថា «… ឮឯកម៉ាដុំម្នាក់ថាមានអ្នកនៅរស់ដែរ តែពួកខ្ញុំមិនជឿរ ព្រោះអ្នកនយោបាយនិយាយមិនដែលពិតទេ»។

រឿងកំប្លែង-ស្មានតែកុហកទៀត-TrovPan-ត្រូវប៉ាន់
ប្រភព៖ FB