លោកឧកញ៉ា គិត ម៉េង គឺជាអ្នកធុរកិច្ចដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា ហើយក៏ជាមហាសេដ្ឋីវ័យក្មេងមួយរូបផងដែរ។ លោក គិត ម៉េង គឺជាកូនខ្មែរកាត់ចិន ដែលក្រុមគ្រួសារលោក បានភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលី នៅក្នុងពេលប្រទេសកម្ពុជាមានសង្គ្រាម ហើយលោក គិត ម៉េង បានធំធាត់ និងសិក្សានៅប្រទេសអូស្ត្រាលី។
នៅដើមទសវត្សរ៍៩០ លោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីបន្តជំនួញរបស់ក្រុមគ្រួសារលោក គឺក្រុមហ៊ុន រ៉ូយ៉ាល់។ ចំណែកការសិក្សាវិញ លោកបានបញ្ជាប់ សញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយស ទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា ក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១០។
ចំពោះក្រុមហ៊ុន និងជំនួញរបស់លោក គិត ម៉េង គឺមានការរីកធំធាត់ជាខ្លាំង មកទល់ពេលនេះលោកមានក្រុមហ៊ុនមួយចំនួន នៅប្រទេសកម្ពុជា ដូចជា៖ ទី១ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទី២ ក្រុមហ៊ុន ទូរស័ព្ទចល័ត ម៉ូប៊ីថែល  ទី៣ ក្រុមហ៊ុន ខេអេហ្វស៊ី  ទី៤ ធនាគារ អេអិនហ្សេត រ៉ូយ៉ាល់  និងស្ថានីយទូរទស្សន៍ CTN, CNC, MYTV ។ ហើយពេលបច្ចុប្បន្ននេះ  លោក គិត ម៉េង គឺជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយមានងារជា “អ្នកឧកញ៉ា”។
កំពូលគន្លឹះ-៤យ៉ាង-ដើម្បីជោគជ័យ-លោក-គិត-ម៉េង-Kit-Meng
ខាងក្រោមនេះ គឺជា កំពូលគន្លឹះ ៤យ៉ាង ដើម្បីអាជិវកម្មជោគជ័យ របស់លោក ឧកញា គិត ម៉េង៖

១. ប្រើយុទ្ធសាស្រ្តសមុទ្រខៀវ (ប្រគួតប្រជែង តែប្លែកពីគេ)
២. ចាប់ដៃគូបរទេស ដែលមានជំនាញខ្ពស់
៣. ឈានចូលទីផ្សារឲ្យបានមុនគេ
៤. ព្យាករណ៍តម្រូវការអនាគត

អត្ថបទ៖ ត្រូវប៉ាន ដោយ៖ មី សុវណ្ណ