អេកូទេចរណ៍ (Eco tourism) គឹជាផ្នែកមួយនៃទេសចរណ៍ធម្មជាតិ (sub set of the Nature Tourism)
នោះគឺជាសកម្មភាពទេសចរណ៍ នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិមួយដែលសំបូរដោយប្រព័ន្ធអេកូឡូស៊ី ហើយសកម្មភាពទេសចរណ៍នោះមានគោលដៅច្បាស់លាស់ ដើម្បីរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៊ី ទាំងនោះតាមរយៈការនាំនូវចំណូលសេដ្ឋកិច្ចតាមរយៈទេសចរ ទៅជូនប្រជាពលរដ្ឋនៅសហគមន៍នោះ ជំនួសចំណូលដែលបានមកពីការកាប់ឈើព្រៃ ឬការបរបាញ់សត្វជាដើម។ល។

(Eco-tourism = ecology+ tourism) នៅកម្ពុជាយើង ដោយមានកិច្ចសហការជាមួយស្ថាប័នពាក់ពាន់ពិសេស ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អង្គការអន្តរជាតិពាក់ព័ន្ធ១ចំនួន រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋសហគមន៍ យើងបានបង្កើតសហគមន៍ អេកូទេសចរណ៍ និង សហគមន៍ទេសចរណ៍ធម្មជាតិ បានចំនួន ៥០រួចហើយ។ ប៉ុន្តែគួរកត់សំគាល់សហគមន៍ អេកូទេសចរណ៍ ដែលប្រកបដោយជោគជ័យ គឺជាសហគមន៍ ដែលបានអនុវត្តន៍តាមរូបមន្ត 4 Ps (P=Public, P= partnership, P=Private, P=local people n tourist) ជាអាទិគឺសហគមន៍អេកូទេសចរណ៍ ជីផាត (កោះកុង) ម្លប់បៃតង (កំពង់ស្ពឺ) កោះទ្រង់ (ក្រចេះ)។
តាមរយៈសហគមន៍ទេសចរណ៍ ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន បានទទួលចំណូលខ្ពស់ជាងចំណូលដែលពួកគាត់ធ្លាប់ទទួលបានពីការកាប់ព្រៃឈើ ឬបរបាញ់សត្វ (គឺចំណូល ដែលពួកគាត់ទើបទទួលបានតាមរយៈ home stay,mobile cuisine, local tour guide, local transportation….)។ មិនមានការចាំបាច់ធ្វើចំណាកស្រុក។ រីឯធនធានធម្មជាតិ ត្រូវបានចូលរួមការពារទាំងស្រុងទុកសម្រាប់ទេសចរកម្សាន្ត។

ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ នឹងខិតខំជំរុញការបង្កើតសហគមន៍ទេសចរណ៍នេះ អោយបានច្រើននិងជោគជ័យ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋសហគមន៍ និងការចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិ ដើម្បីកម្ពុជាជាគោលដៅទេសចរណ៍ស្អាត និងបៃតងដ៏ទាក់ទាញ។

ប្រភព៖ ក្រសួងទេសចរណ៍